កាលបរិច្ឆេទ: ០៣ តុលា ២០២២
កាលពីថ្ងៃទី២៣ និង២៤ កញ្ញា កន្លងទៅនេះ ប្រទេសកម្ពុជាបានចូលរួមមហោស្រពវប្បធម៌ពិភពលោកដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ Cermodern នៃទីក្រុងអង់ការ៉ាប្រទេសតួកគី។ ប្រធានបទនៃមហោស្រពនេះគឺ «រួមគ្នាដើម្បីភាពល្អប្រសើរជារៀងរហូត»។ ក្នុងឱកាសនោះដែរ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគីបានផ្តល់កិត្តិយសដល់មុខម្ហូបខ្មែរ តាមរយៈការរៀបចំឲ្យមានការភ្លក់មុខម្ហូបដែលមាននៅក្នុងសៀវភៅមុខម្ហូប «រសជាតិអង្គរ» (The Taste of Angkor) ដែលបោះពុម្ពផ្សាយដោយក្រសួងការបរទេសដើម្បីគាំទ្រ «ការទូតផ្នែកម្ហូបអាហារ»។
ស្ថានឯកអគ្គរាជទូតកម្ពុជាក៏បានផ្តល់កិត្តិយសដល់ផលិតផលខ្មែរមួយចំនួនផងដែរ។ ប្រាកដណាស់ថានៅក្នុងនោះក៏មានផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលផងដែរ ជាពិសេសគឺទឹកជ្រលក់ម្រេចកំពតម៉ាក Kirum និងស្រាទឹកត្នោត Kirel។ មានអ្នកចូលរួមទាំងអស់ប្រមាណជាង៣០ប្រទេស ហើយមហោស្រពផ្តោតសំខាន់ទៅលើសិល្បៈនៃការចម្អិនម្ហូប របាំ ការរចនាម៉ូត តន្ត្រី និងសិល្បៈបុរាណ៕